ព្រះត្រៃបិដក ភាគ ៣៦
[៨] អ្នកឯណា មិនអត់សង្កត់នូវទុក្ខវេទនាដែលកើតឡើងទាំងនោះបានទេ កាលដែលទុក្ខវេទនាពាល់ត្រូវហើយ រមែងញាប់ញ័រ ព្រោះអាល័យជីវិត ប្រព្រឹត្តទៅ ក្នុងសរីរៈ។ មួយវិញទៀត អ្នកដែលមានប្រាជ្ញាថយ មានកម្លាំងប្រាជ្ញាតិច អ្នកនោះ តែងកន្ទក់កន្ទេញ ទ្រហោយំ មិនប្រាកដ ក្នុងបាតាលផង មិនបាននូវទីពឹងផង។ មួយវិញទៀត អ្នកឯណា បានអត់សង្កត់ នូវទុក្ខវេទនា ដែលកើតឡើងទាំងនោះ កាលដែលទុក្ខវេទនាពាល់ត្រូវហើយ មិនញាប់ញ័រ ព្រោះអាល័យជីវិត ប្រព្រឹត្តទៅ ក្នុងសរីរៈ ទើបប្រាកដ ក្នុងបាតាលផង បានដល់នូវទីពឹងផង។ ចប់ សូត្រ ទី៤។
ID: 636850413934191695
ទៅកាន់ទំព័រ៖