ព្រះត្រៃបិដក ភាគ ៣៦

​អដ្ឋ​សត​បរិយាយ​វគ្គ​


 [​៦៩​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុ​វន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ឯង​ ​មោ​ឡិ​យសិ​វក​បរិ​ព្វា​ជ​ក​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រព្ញ​ក​ហើយ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​មោ​ឡិ​យសិ​វក​បរិ​ព្វា​ជ​ក​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ​ជា​អ្នកមាន​វាទៈ​ ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​បុរស​បុគ្គល​នេះ​ ​តែង​សោយ​នូវ​វេទនា​ណាមួយ​ ​ជា​សុខ​ក្តី​ ​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ការ​សោយ​វេទនា​ទាំងអស់​នោះ​ ​មានកម្ម​ដែល​ខ្លួន​បាន​ធ្វើ​ហើយ​ ​ក្នុង​កាលមុន​ ​ជាហេតុ​។​ ​ចុះ​ព្រះ​គោតម​ដ៏​ចំរើន​ ​ទ្រង់​ត្រាស់​ដូចម្តេច​ ​ក្នុង​ហេតុនេះ​។​ ​ម្នាល​សិវ​កៈ​ ​ការ​សោយអារម្មណ៍​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មាន​ប្រមាត់​ជាស​មុ​ដ្ឋាន​កើតឡើង​ ​ក៏​មាន​។​ ​ការ​សោយអារម្មណ៍​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មាន​ប្រមាត់​ជាស​មុ​ដ្ឋាន​កើតឡើង​ ​ក៏​មាន​ ​យ៉ាងណា​ ​ម្នាល​សិវ​កៈ​ ​ដំណើរ​នុ៎ះ​ ​បុគ្គល​ ​គប្បី​ដឹង​ច្បាស់​ ​ដោយខ្លួនឯង​ ​យ៉ាងនោះ​ចុះ​។​ ​
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 636850763646224079
ទៅកាន់ទំព័រ៖