ព្រះត្រៃបិដក ភាគ ៣៦

​ការ​សោយអារម្មណ៍​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មាន​ប្រមាត់​ជាស​មុ​ដ្ឋាន​កើតឡើង​ ​ក៏​មាន​ ​យ៉ាងណា​ ​ម្នាល​សិវ​កៈ​ ​ដំណើរ​នុ៎ះ​ ​បុគ្គល​ ​សន្មត​ថា​ជា​របស់​ពិត​ ​នៃ​សត្វលោក​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​សិវ​កៈ​ ​បណ្តា​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ឯណា​ ​ជា​អ្នកមាន​វាទៈ​ ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​បុរស​បុគ្គល​នេះ​ ​រមែង​សោយ​នូវ​អារម្មណ៍​ឯណា​នីមួយ​ ​ជា​សុខ​ក្តី​ ​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​ ​មិនសុខ​ក្តី​ ​អារម្មណ៍​ទាំងអស់​នោះ​ ​សុទ្ធតែ​មានកម្ម​ ​ដែល​ខ្លួន​ធ្វើ​ហើយ​ ​ក្នុង​កាលមុន​ជាហេតុ​។​ ​ពួក​សមណព្រាហ្មណ៍​ ​រមែង​ស្ទុះ​ទៅ​រកហេតុ​ ​ដែល​ខ្លួន​បានដឹង​ច្បាស់​ ​ដោយខ្លួនឯង​ផង​ ​រមែង​ស្ទុះ​ទៅ​រកហេតុ​ ​ដែល​ខ្លួន​សន្មត​ថា​ ​ជា​របស់​ពិត​ក្នុង​លោក​ផង​។​ ​ព្រោះហេតុនោះ​ ​តថាគត​ ​ពោល​ថា​ ​ជា​សេចក្តី​ខុស​ ​របស់​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​។​ ​ម្នាល​សិវ​កៈ​ ​ការ​សោយអារម្មណ៍​ ​មាន​ស្លេស្ម៍​ជាស​មុ​ដ្ឋាន​ក៏​មាន​។​ ​បេ​។​ ​ម្នាល​សិវ​កៈ​ ​ការ​សោយអារម្មណ៍​ ​មាន​ខ្យល់​ជាស​មុ​ដ្ឋាន​ក៏​មាន​។​ ​បេ​។​ ​ម្នាល​សិវ​កៈ​ ​ការ​សោយអារម្មណ៍​មានការ​ប្រជុំ​ចុះ​ ​នៃ​រោគ​ជាស​មុ​ដ្ឋាន​ក៏​មាន​។​ ​បេ​។​ ​ម្នាល​សិវ​កៈ​ ​ការ​សោយអារម្មណ៍​ ​កើតអំពី​សេចក្តី​ប្រែប្រួល​ ​នៃ​រដូវ​ក៏​មាន​។​ ​ម្នាល​សិវ​កៈ​ ​ការ​សោយអារម្មណ៍​កើតអំពី​ការ​ថែរក្សា​ឥរិយាបថ​មិន​ស្មើគ្នា​ ​ក៏​មាន​។​ ​
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 636850763843775379
ទៅកាន់ទំព័រ៖