ព្រះត្រៃបិដក ភាគ ៣៦
ម្នាលសិវកៈ ការសោយអារម្មណ៍កើតអំពីសេចក្តីព្យាយាម ក៏មាន។ បេ។ ម្នាលសិវកៈ ការសោយអារម្មណ៍ពួកខ្លះ ក្នុងលោកនេះ កើតអំពីផលនៃកម្ម កើតឡើងក៏មាន។ ការសោយអារម្មណ៍ពួកខ្លះ ក្នុងលោកនេះ កើតមកអំពីផលនៃកម្ម កើតឡើងក៏មាន យ៉ាងណា ម្នាលសិវកៈ ដំណើរនុ៎ះ បុគ្គល គប្បីដឹងច្បាស់ ដោយខ្លួនឯង យ៉ាងនោះចុះ។ ការសោយអារម្មណ៍ពួកខ្លះ ក្នុងលោកនេះ កើតមកអំពីផលនៃកម្ម កើតឡើងក៏មាន យ៉ាងណា ម្នាលសិវកៈ ដំណើរនុ៎ះ បុគ្គល សន្មតថា ជារបស់ពិត នៃសត្វលោក ក៏យ៉ាងនោះដែរ។ ម្នាលសិវកៈ បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍ឯណា ជាអ្នកមានវាទៈ យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុរសបុគ្គលនេះ រមែងសោយអារម្មណ៍ឯណានីមួយ ជាសុខក្តី ទុក្ខក្តី មិនទុក្ខមិនសុខក្តី ការសោយអារម្មណ៍ទាំងអស់នោះ សុទ្ធតែមានកម្ម ដែលខ្លួន
ID: 636850764019885452
ទៅកាន់ទំព័រ៖