ព្រះត្រៃបិដក ភាគ ៣៦

​បាន​ធ្វើ​ហើយ​ ​ក្នុង​កាលមុន​ជាហេតុ​។​ ​ពួក​សមណព្រាហ្មណ៍​ ​តែង​ស្ទុះ​ទៅ​រកហេតុ​ ​ដែល​ខ្លួន​បានដឹង​ច្បាស់​ ​ដោយខ្លួនឯង​ផង​ ​តែង​ស្ទុះ​ទៅ​រកហេតុ​ ​ដែល​ខ្លួន​សន្មត​ថា​ ​ជា​របស់​ពិត​ ​ក្នុង​លោក​ផង​ ​ព្រោះហេតុនោះ​ ​តថាគត​ ​ពោល​ថា​ ​ជា​សេចក្តី​ខុស​ ​របស់​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ដូច្នេះ​។​
 ​[​៧០​]​ ​កាល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​មោ​ឡិ​យសិ​វក​បរិ​ព្វា​ជ​ក​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ទ្រង់​ចាំទុក​ ​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​អ្នក​ដល់​នូវ​សរណគមន៍​ ​ស្មើដោយ​ជីវិត​ ​ ​តាំង​អំពី​ថ្ងៃនេះ​ ​ជាដើម​ទៅ​ ​។​
​[​៧១​]​ ​ការ​សោយអារម្មណ៍​មាន​ប្រមាត់​ជាស​មុ​ដ្ឋាន​ ​១​ ​ស្លេស្ម៍​ ​១​ ​ខ្យល់​ ​១​ ​ការប្រជុំ​ចុះ​នៃ​រោគ​ ​១​ ​រដូវ​ប្រែប្រួល​ ​១​ ​រក្សា​ឥរិយាបថ​មិន​ស្មើគ្នា​ ​១​ ​កើតអំពី​សេចក្តី​ព្យាយាម​ ​១​ ​ជាគម្រប់​ ​៨​ ​និង​ផល​នៃ​កម្ម​ ​។​ ​ ​ចប់​ ​សូត្រ​ ​ទី​ ​១​ ​។​
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 636850764364865183
ទៅកាន់ទំព័រ៖