ព្រះត្រៃបិដក ភាគ ៣៦
[៧២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម្មបរិយាយ ដែលមានបរិយាយ ១០៨ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម្មបរិយាយនោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះធម្មបរិយាយ មានបរិយាយ ១០៨ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ វេទនាទាំង ២ ក្តី តថាគត សំដែងហើយ ដោយបរិយាយ វេទនាទាំង ៣ ក្តី តថាគត សំដែងហើយ ដោយបរិយាយ វេទនាទាំង ៥ ក្តី តថាគត សំដែងហើយ ដោយបរិយាយ វេទនាទាំង ៦ ក្តី តថាគត សំដែងហើយ ដោយបរិយាយ វេទនាទាំង ១៨ ក្តី តថាគត សំដែងហើយ ដោយបរិយាយ វេទនាទាំង ៣៦ ក្តី តថាគត សំដែងហើយ ដោយបរិយាយ វេទនាទាំង ១០៨ ក្តី តថាគត សំដែងហើយ ដោយបរិយាយ។
[៧៣] ម្នាលភិក្ខុទាំងឡាយ ចុះវេទនាទាំង ២ តើដូចម្តេច គឺ កាយិកវេទនា ១ ចេតសិកវេទនា ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វេទនាមាន ២ ។
[៧៤] ម្នាលភិក្ខុទាំងឡាយ ចុះវេទនាទាំង ៣ តើដូចម្តេច គឺ សុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វេទនាមាន ៣ ។
ID: 636850764685393516
ទៅកាន់ទំព័រ៖