ព្រះត្រៃបិដក ភាគ ៣៦

 ​[​៧៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​វេទនា​ទាំង​ ​៥​ ​តើ​ដូចម្តេច​ ​គឺ​ ​សុខិន្រ្ទិយ​វេទនា​ ​១​ ​ទុក្ខិន្រ្ទិយ​វេទនា​ ​១​ ​សោមនស្សិន្រ្ទិយ​វេទនា​ ​១​ ​ទោមនស្សិន្រ្ទិយ​វេទនា​ ​១​ ​ ​ឧបេក្ខិន្រ្ទិយ​ ​វេទនា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ ​នេះ​ហៅថា​ ​វេទនា​មាន​ ​៥​ ​។​
 ​[​៧៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​វេទនា​ទាំង​ ​៦​ ​តើ​ដូចម្តេច​ ​គឺ​ចក្ខុសម្ផស្ស​ ​ជា​វេទនា​ ​១​។​ ​បេ​។​ ​មនោ​សម្ផស្ស​ ​ជា​វេទនា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​វេទនា​មាន​ ​៦​ ​។​
 ​[​៧៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​វេទនា​ទាំង​ ​១៨​ ​តើ​ដូចម្តេច​ ​គឺ​សោ​មនស្សូ​ប​វិចារ​ ​វេទនា​ ​៦​ ​ទោ​មនស្សូ​ប​វិចារ​វេទនា​ ​៦​ ​ឧបេ​ក្ខូប​វិចារ​វេទនា​ ​៦​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​វេទនា​មាន​ ​១៨​ ​ ​។​
 ​[​៧៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​វេទនា​ទាំង​ ​៣៦​ ​តើ​ដូចម្តេច​ ​គឺ​ ​គេហ​សិត​សោមនស្ស​វេទនា​ ​៦​ ​នេ​ក្ខម្ម​សិត​សោមនស្ស​វេទនា​ ​៦​ ​គេហ​សិត​ទោមនស្សវេទនា​ ​៦​ ​នេ​ក្ខម្ម​សិត​ទោមនស្សវេទនា​ ​៦​ ​គេហ​សិត​ឧបេក្ខា​វេទនា​ ​៦​ ​នេ​ក្ខម្ម​សិត​ឧបេក្ខា​វេទនា​ ​៦​ ​។​ ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​វេទនា​មាន​ ​៣៦​ ​។​
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 636850764991030998
ទៅកាន់ទំព័រ៖