ព្រះត្រៃបិដក ភាគ ៣៦

 ​[​៧៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេទនា​ ​១០៨​ ​តើ​ដូចម្តេច​ ​គឺ​ ​វេទនា​ជា​អតីត​ ​៣៦​ ​វេទនា​ជា​អនាគត​ ​៣៦​ ​វេទនា​ជា​បច្ចុប្បន្ន​ ​៣៦​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​វេទនា​មាន​ ​១០៨​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ជា​ធម្មបរិយាយ​ ​មាន​បរិយាយ​ ​១០៨​។​ ​ចប់​ ​សូត្រ​ ​ទី២​។​
 [​៨០​]​ ​គ្រានោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​បេ​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វេទនា​ដូចម្តេច​ ​ហេតុ​ជាទី​កើតឡើង​ ​នៃ​វេទនា​ដូចម្តេច​ ​បដិបទា​ ​ជាហេតុ​ឲ្យ​ដល់​ ​នូវ​ហេតុ​ជាទី​កើតឡើង​ ​នៃ​វេទនា​ ​ដូចម្តេច​ ​ការ​រលត់​ទៅ​ ​នៃ​វេទនា​ដូចម្តេច​ ​បដិបទា​ ​ជាហេតុ​ឲ្យ​ដល់​នូវ​ការ​រលត់​ទៅ​ ​នៃ​វេទនា​ដូចម្តេច​ ​អានិសង្ស​ ​នៃ​វេទនា​ដូចម្តេច​ ​ទោស​នៃ​វេទនា​ ​ដូចម្តេច​ ​ការ​រលាស់​ចេញ​ ​នូវ​វេទនា​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេទនា​ទាំងនេះ​ ​មាន​ ​៣​ ​យ៉ាង​ ​គឺ​សុខវេទនា​ ​១​ ​ទុក្ខវេទនា​ ​១​ ​អ​ទុ​ក្ខម​សុខវេទនា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​វេទនា​។​ ​
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 636850765253476009
ទៅកាន់ទំព័រ៖