ព្រះត្រៃបិដក ភាគ ៣៦
ហេតុជាទីកើតឡើង នៃវេទនា ព្រោះកើតឡើងនៃផស្សៈ តណ្ហា ជាបដិបទា ជាហេតុឲ្យដល់ នូវការកើតឡើង នៃវេទនា ការរលត់ទៅ នៃវេទនា ព្រោះរលត់នៃផស្សៈ អដ្ឋង្គិកមគ្គ ដ៏ប្រសើរនេះឯង ជាបដិបទា ជាហេតុឲ្យដល់ នូវការរលត់ទៅ នៃវេទនា។ អដ្ឋង្គិកមគ្គ តើអ្វីខ្លះ។ គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ សេចក្តីសុខសោមនស្ស កើតឡើង ព្រោះអាស្រ័យ នូវវេទនាឯណា នេះជាអានិសង្សនៃវេទនា។ វេទនាឯណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលទៅ ជាធម្មតា នេះជាទោសនៃវេទនា។ ការបន្ទោបង់នូវឆន្ទរាគ ការលះបង់ នូវឆន្ទរាគ ក្នុងវេទនាឯណា នេះជាការរលាស់ចេញ នូវវេទនា។ ចប់ សូត្រ ទី៣។
[៨១] ម្នាលភិក្ខុទាំងឡាយ កាលពីដើមដែលតថាគតនៅជាពោធិសត្វ មិនទាន់បានត្រាស់សម្ពោធិញ្ញាណនៅឡើយ មានសេចក្តីត្រិះរិះ ដូច្នេះថា វេទនាដូចម្តេច ហេតុជាទីកើតឡើង នៃវេទនា ដូចម្តេច បដិបទា ជាហេតុឲ្យដល់ នូវការកើតឡើង នៃវេទនា ដូចម្តេច ការរលត់ទៅ
ID: 636850765509150633
ទៅកាន់ទំព័រ៖