ព្រះត្រៃបិដក ភាគ ៣៦
នៃវេទនា ដូចម្តេច បដិបទា ជាហេតុឲ្យដល់ នូវការរលត់ទៅ នៃវេទនាដូចម្តេច អានិសង្ស នៃវេទនាដូចម្តេច ទោសនៃវេទនា ដូចម្តេច ការរលាស់ចេញ នូវវេទនាដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះទៀតថា វេទនាទាំងឡាយនេះ មាន ៣ យ៉ាង គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ នេះហៅថា វេទនា ។ ការកើតឡើង នៃវេទនា ព្រោះការកើតឡើង នៃផស្សៈ តណ្ហាជាបដិបទា ជាហេតុឲ្យដល់ នូវការកើតឡើង នៃវេទនា។បេ។ ការបន្ទោបង់ នូវឆន្ទរាគ ការលះបង់ នូវឆន្ទរាគ ក្នុងវេទនាឯណា នេះជាការរលាស់ចេញ នូវវេទនា។ ចប់ សូត្រ ទី៤។
[៨២] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង ញាណកើតឡើង បញ្ញាកើតឡើង វិជ្ជាកើតឡើង ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគតមិនធ្លាប់បានឮពីកាលមុនថា នេះជាវេទនា ដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុ កើតឡើង ញាណកើតឡើង បញ្ញាកើតឡើង វិជ្ជាកើតឡើង ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនធ្លាប់បានឮកាលពីមុនថា នេះជាហេតុកើតឡើង នៃវេទនា ដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង
ID: 636850765735643587
ទៅកាន់ទំព័រ៖