ព្រះត្រៃបិដក ភាគ ៣៦

 ​[​៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេទនា​នេះ​ ​មាន​ ​៣​ ​យ៉ាង​។​ ​វេទនា​ ​៣​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​សុខវេទនា​ ​១​ ​ទុក្ខវេទនា​ ​១​ ​អ​ទុ​ក្ខម​សុខវេទនា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សុខវេទនា​ ​ភិក្ខុ​គប្បី​ឃើញថា​ ​ជា​ទុក្ខ​ ​ទុក្ខវេទនា​ ​ភិក្ខុ​គប្បី​ឃើញ​ ​ថា​ជា​កូនសរ​ ​អ​ទុ​ក្ខម​សុខវេទនា​ ​ភិក្ខុ​គប្បី​ឃើញថា​ ​ជា​របស់​មិន​ទៀង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សុខវេទនា​ ​ដែល​ភិក្ខុ​បានឃើញ​ថា​ជា​ទុក្ខ​ ​ទុក្ខវេទនា​ ​ដែល​ភិក្ខុ​បានឃើញ​ ​ថា​ជា​កូនសរ​ ​អ​ទុ​ក្ខម​សុខវេទនា​ ​ដែល​ភិក្ខុ​បានឃើញ​ ​ថា​ជា​របស់​មិន​ទៀង​ ​ក្នុង​កាល​ឯណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​ហៅថា​ ​ជា​អ្នក​ឃើញ​ដោយ​ប្រពៃ​ ​បាន​កាត់​នូវ​តណ្ហា​ ​គាស់រំលើង​ ​នូវ​សញ្ញោជនៈ​ ​បាន​ធ្វើ​នូវ​ទីបំផុត​ ​នៃ​ទុក្ខ​ ​ព្រោះ​ត្រាស់​ដឹង​ ​ដោយ​ប្រពៃ​នូវ​មានះ​ ​។​
​[​១០​]​ ​អ្នកឯណា​ ​បានឃើញ​សុខវេទនា​ ​ថា​ជា​ទុក្ខវេទនា​វិញ​ ​បានឃើញ​ទុក្ខវេទនា​ ​ថា​ជា​កូនសរ​ ​បានឃើញ​អ​ទុ​ក្ខម​សុខវេទនា​នោះ​ ​ថា​ជាស​ភាវៈ​មិន​ទៀង​ទៅវិញ​។​ ​បើ​ភិក្ខុ​ ​បានឃើញ​ដោយ​ប្រពៃ​ ​កំណត់​ដឹង​ ​នូវ​វេទនា​ទាំងឡាយ​ ​
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 636850414441600717
ទៅកាន់ទំព័រ៖