ព្រះត្រៃបិដក ភាគ ៣៦

​។​បេ​។​ ​ពន្លឺ​កើតឡើង​ហើយ​ ​ដល់​តថាគត​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​តថាគត​ ​មិនធ្លាប់​បានឮ​ពីកាលមុន​ថា​ ​នេះ​ជា​បដិបទា​ ​ជាហេតុ​ឲ្យ​ដល់​នូវ​ការ​កើតឡើង​ ​នៃ​វេទនា​ ​ដូច្នេះ​ឡើយ​។​ ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​កើតឡើង​។​ ​បេ​។​ ​ពន្លឺ​កើតឡើង​ហើយ​ ​ដល់​តថាគត​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​តថាគត​ ​មិនធ្លាប់​បានឮ​ពីកាលមុន​ថា​ ​នេះឯង​ ​ជា​ការ​រលត់​ទៅ​ ​នៃ​វេទនា​ ​ដូច្នេះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​កើតឡើង​។​ ​បេ​។​ ​ពន្លឺ​កើតឡើង​ហើយ​ ​ដល់​តថាគត​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​តថាគត​ ​មិនធ្លាប់​បានឮ​ពីកាលមុន​ថា​ ​នេះ​ជា​បដិបទា​ ​ជាហេតុ​ឲ្យ​ដល់​នូវ​ការ​រលត់​ទៅ​ ​នៃ​វេទនា​ ​ដូច្នេះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​តថាគត​ ​មិនធ្លាប់​បានឮ​ពីកាលមុន​ថា​ ​នេះ​ជា​អានិសង្ស​ ​នៃ​វេទនា​។​ ​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​តថាគត​ ​មិនធ្លាប់​បានឮ​ពីកាលមុន​ថា​ ​នេះ​ជា​ទោស​ ​នៃ​វេទនា​។​ ​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​កើតឡើង​ ​ញាណ​កើតឡើង​ ​បញ្ញា​កើតឡើង​ ​វិជ្ជា​កើតឡើង​ ​ពន្លឺ​កើតឡើង​ហើយ​ ​ដល់​តថាគត​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​តថាគត​ ​មិនធ្លាប់​បានឮ​ពីកាលមុន​ ​ថា​ ​នេះ​ជា​ការ​រលាស់​ចេញ​ ​នូវ​វេទនា​។​ ​ចប់​ ​សូត្រ​ ​ទី៥​។​
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 636850765923384325
ទៅកាន់ទំព័រ៖