ព្រះត្រៃបិដក ភាគ ៣៦

[​៨៣​]​ ​គ្រានោះ​ឯង​ ​ពួក​ភិក្ខុ​ច្រើន​រូប​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​បេ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វេទនា​ ​តើ​ដូចម្តេច​ ​ហេតុ​ជាទី​កើតឡើង​ ​នៃ​វេទនា​ ​តើ​ដូចម្តេច​ ​បដិបទា​ ​ជាហេតុ​ឲ្យ​ដល់​នូវ​ការ​កើតឡើង​ ​នៃ​វេទនា​ ​តើ​ដូចម្តេច​។​បេ​។​ ​អានិសង្ស​ ​នៃ​វេទនា​ ​តើ​ដូចម្តេច​ ​ទោស​នៃ​វេទនា​ ​តើ​ដូចម្តេច​ ​ការ​រលាស់​ចេញ​ ​នូវ​វេទនា​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេទនា​ទាំងឡាយ​នេះ​ ​មាន​ ​៣​ ​យ៉ាង​ ​គឺ​សុខវេទនា​ ​១​ ​ទុក្ខវេទនា​ ​១​ ​អ​ទុ​ក្ខម​សុខវេទនា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​វេទនា​ ​។​ ​ការ​កើតឡើង​ ​នៃ​វេទនា​ ​ព្រោះ​កើតឡើង​ ​នៃ​ផស្សៈ​ ​តណ្ហា​ជា​បដិបទា​ ​ជាហេតុ​ឲ្យ​ដល់​នូវ​ការ​កើតឡើង​ ​នៃ​វេទនា​ ​ព្រោះ​រលត់​នៃ​ផស្សៈ​។​បេ​។​ ​ការ​បន្ទោបង់​ ​នូវ​ឆន្ទ​រាគ​ ​ការ​លះបង់​ ​នូវ​ឆន្ទ​រាគ​ ​ក្នុង​វេទនា​ឯណា​ ​នេះ​ជា​សេចក្តី​រលាស់​ចេញ​ ​នូវ​វេទនា​។​ ​ ​ចប់​ ​សូត្រ​ ​ទី៦​។​
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 636850766133116321
ទៅកាន់ទំព័រ៖