ព្រះត្រៃបិដក ភាគ ៣៦
[៨៤] ម្នាលភិក្ខុទាំងឡាយ វេទនាទាំងឡាយនេះ មាន ៣ យ៉ាង។ វេទនា ៣ យ៉ាង តើដូចម្តេច។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាលភិក្ខុទាំងឡាយ ក៏ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ មិនដឹងច្បាស់ នូវហេតុជាទីកើតឡើងផង នូវការរលត់ផង នូវអានិសង្សផង នូវទោសផង នូវការរលាស់ចេញផង នូវវេទនា ទាំង ៣ នេះ តាមពិត។ ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍ទាំងនុ៎ះ មិនសន្មតថា ជាសមណៈ ក្នុងពួកសមណៈ ឬសន្មតថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ទេ មួយវិញទៀត លោកដ៏មានអាយុទាំងនោះ មិនទាន់បានធ្វើឲ្យជាក់ច្បាស់ សម្រេចដោយប្រាជ្ញា ដ៏ឧត្តម ដោយខ្លួនឯង នូវសាមញ្ញគុណក្តី នូវព្រហ្មញ្ញគុណក្តី ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តនៅ។ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ បានដឹងច្បាស់ នូវហេតុជាទីកើតឡើងផង នូវការរលត់ផង នូវអានិសង្សផង នូវទោសផង នូវការរលាស់ចេញផង នូវវេទនា ទាំង ៣ នេះ តាមពិត។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ទាំងនោះ
ID: 636850766355569045
ទៅកាន់ទំព័រ៖