ព្រះត្រៃបិដក ភាគ ៣៦

​ទើប​សន្មត​ថា​ ​ជា​សមណៈ​ ​ក្នុង​ពួក​សមណៈ​ផង​ ​សន្មត​ថា​ ​ជា​ព្រាហ្មណ៍​ ​ក្នុង​ពួក​ព្រាហ្មណ៍​ផង​។​ ​មួយវិញទៀត​ ​លោក​ដ៏​មាន​អាយុ​ទាំងនោះ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​ដោយ​ប្រាជ្ញា​ ​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​នូវ​សាមញ្ញគុណ​ក្តី​ ​នូវ​ព្រហ្មញ្ញ​គុណ​ក្តី​ ​ក្នុង​បច្ចុប្បន្ន​ ​សម្រេចសម្រាន្ត​នៅ​។​ ​ចប់​ ​សូត្រ​ ​ទី៧​ ​។​
 [​៨៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេទនា​នេះ​ ​មាន​ ​៣​ ​យ៉ាង​។​ ​វេទនា​ ​៣​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​សុខវេទនា​ ​១​ ​ទុក្ខវេទនា​ ​១​ ​អ​ទុ​ក្ខម​សុខវេទនា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯណា​នីមួយ​ ​មិនដឹង​ច្បាស់​ ​នូវ​ហេតុ​ជាទី​កើតឡើង​ផង​ ​នូវ​ការ​រលត់​ទៅ​ផង​ ​នូវ​អានិសង្ស​ផង​ ​នូវ​ទោស​ផង​ ​នូវ​ការ​រលាស់​ចេញ​ផង​ ​នូវ​វេទនា​ ​ទាំង​ ​៣​ ​នេះ​ ​តាមពិត​។​បេ​។​ ​រមែង​ដឹង​ច្បាស់​។​ ​បេ​។​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​សម្រេចសម្រាន្ត​នៅ​។​ ​ ​ចប់​ ​សូត្រ​ ​ទី​ ​៨​ ​។​
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 636850766574321557
ទៅកាន់ទំព័រ៖