ព្រះត្រៃបិដក ភាគ ៣៦

 ​[​៨៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯណា​នីមួយ​ ​មិនដឹង​ច្បាស់​ ​នូវ​វេទនា​ ​មិនដឹង​ច្បាស់​ ​នូវ​ហេតុ​ជាទី​កើតឡើង​ ​នៃ​វេទនា​ ​មិនដឹង​ច្បាស់​ ​នូវ​ការ​រលត់​នៃ​វេទនា​ ​មិនដឹង​ច្បាស់​ ​នូវ​បដិបទា​ ​ជាហេតុ​ឲ្យ​ដល់​នូវ​ការ​រលត់​ ​នៃ​វេទនា​។​ ​បេ​។​ ​ដឹង​ច្បាស់​។​ ​បេ​។​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​សម្រេចសម្រាន្ត​នៅ​។​ ​ចប់​ ​សូត្រ​ ​ទី៩​។​ ​
 ​[​៨៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេទនា​នេះ​ ​មាន​ ​៣​ ​យ៉ាង​។​ ​វេទនា​ ​៣​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​សុខវេទនា​ ​១​ ​ទុក្ខវេទនា​ ​១​ ​អ​ទុ​ក្ខម​សុខវេទនា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេទនា​ ​មាន​ ​៣​ ​យ៉ាងនេះ​ឯង​ ​។​ ​ ​ចប់​ ​សូត្រ​ ​ទី​ ​១០​ ​។​
 [​៨៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បីតិ​ប្រកបដោយ​អាមិស​ក៏​មាន​ ​បីតិ​មិន​ប្រកបដោយ​អាមិស​ក៏​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បីតិ​ប្រាសចាក​អាមិស​ ​ដ៏​លើស​ជាង​បីតិ​ ​ដែល​មិន​ប្រកបដោយ​អាមិស​ទៅទៀត​ ​ក៏​មាន​ ​សេចក្តី​សុខ​ ​ប្រកបដោយ​អាមិស​ក៏​មាន​ ​សេចក្តី​សុខ​មិន​ប្រកបដោយ​អាមិស​ក៏​មាន​ ​សេចក្តី​សុខ​ប្រាសចាក​អាមិស​ ​ដ៏​លើស​ជាង​សេចក្តី​សុខ​ ​ដែល​មិន​ប្រកបដោយ​អាមិស​ក៏​មាន​
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 636850766860667935
ទៅកាន់ទំព័រ៖