ព្រះត្រៃបិដក ភាគ ៣៦

​ឧបេក្ខា​ប្រកបដោយ​អាមិស​ ​ក៏​មាន​ ​ឧបេក្ខា​មិន​ប្រកបដោយ​អាមិស​ ​ក៏​មាន​ ​ឧបេក្ខា​ប្រាសចាក​អាមិស​ ​ដ៏​លើស​ជាង​ឧបេក្ខា​ ​ដែល​មិន​ប្រកបដោយ​អាមិស​ក៏​មាន​ ​វិមោក្ខ​ប្រកបដោយ​អាមិស​ ​ក៏​មាន​ ​វិមោក្ខ​មិន​ប្រកបដោយ​អាមិស​ក៏​មាន​ ​វិមោក្ខ​ប្រាសចាក​អាមិស​ ​ដ៏​លើស​ជាង​វិមោក្ខ​ ​ដែល​មិន​ប្រកបដោយ​អាមិស​ក៏​មាន​ ​។​
 ​[​៨៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បីតិ​ប្រកបដោយ​អាមិស​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គឺ​កាមគុណ​ ​ទាំង​ ​៥​ ​នេះឯង​។​ ​កាមគុណ​ ​ទាំង​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​រូប​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ច្បាស់​ ​ដោយ​ចក្ខុ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ដល់​តម្រេក​។​បេ​។​ ​ផោដ្ឋព្វៈ​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ច្បាស់​ ​ដោយ​កាយ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ដល់​តម្រេក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាមគុណ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បីតិ​ឯណា​ ​ដែល​កើតឡើង​ ​ព្រោះ​អាស្រ័យ​កាមគុណ​ ​ទាំង​ ​៥​ ​នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បីតិ​ប្រកបដោយ​អាមិស​។​
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 636850767090071056
ទៅកាន់ទំព័រ៖