ព្រះត្រៃបិដក ភាគ ៣៦

 ​[​៩០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បីតិ​ ​មិន​ប្រកបដោយ​អាមិស​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​ហើយ​ចូលកាន់​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្ក​ ​និង​វិចារ​ ​មាន​បីតិ​ ​និង​សុខ​ដែល​កើតអំពី​វិវេក​ ​សម្រេច​សម្តា​ននៅ​ ​លុះ​រម្ងាប់​បង់​ ​នូវ​វិតក្ក​ ​និង​វិចារ​អស់ហើយ​ ​បាន​ចូលកាន់​ទុតិយជ្ឈាន​ ​ជា​ធម្មជាត​កើតមាន​ ​ក្នុង​សន្តាន​ចិត្ត​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​គឺ​សទ្ធា​ ​មាន​សភាព​ ​ជា​ចិត្ត​ខ្ពស់​ឯក​ ​មិន​មាន​វិតក្ក​ ​និង​វិចារ​ ​មានតែ​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សមាធិ​ ​គឺ​បឋមជ្ឈាន​ ​សម្រេចសម្រាន្ត​នៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បីតិ​ ​មិន​ប្រកបដោយ​អាមិស​។​
 ​[​៩១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បីតិ​ប្រាសចាក​អាមិស​ ​ដ៏​លើស​ជាង​បីតិ​ ​ដែល​មិន​ប្រកបដោយ​អាមិស​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បីតិ​ឯណា​ ​ដែល​កើតឡើង​ ​ដល់​ខីណាសវ​ភិក្ខុ​ ​ជា​អ្នក​ពិចារណា​ឃើញ​ ​នូវ​ចិត្ត​ដែល​ផុត​ស្រឡះ​ ​ចាក​រាគៈ​ហើយ​ ​ជា​អ្នក​ពិចារណា​ឃើញ​នូវ​ចិត្ត​ ​ដែល​ផុត​ស្រឡះ​ ​ចាក​ទោសៈ​ហើយ​ ​ជា​អ្នក​ពិចារណា​ឃើញ​នូវ​ចិត្ត​ ​ដែល​ផុត​ស្រឡះ​ ​ចាក​មោហៈ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បីតិ​ ​ប្រាសចាក​អាមិស​ ​ដ៏​លើស​ជាង​បីតិ​ ​ដែល​មិន​ប្រកបដោយ​អាមិស​ ​។​
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 636850767340135359
ទៅកាន់ទំព័រ៖