ព្រះត្រៃបិដក ភាគ ៣៦

 ​ ​[​៩២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សេចក្តី​សុខ​ប្រកបដោយ​អាមិស​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គឺ​កាមគុណ​ ​ទាំង​ ​៥​ ​នេះឯង​។​ ​កាមគុណ​ទាំង​ ​៥​ ​តើ​ដូចម្តេច​។​ ​គឺ​រូប​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ច្បាស់​ ​ដោយ​ចក្ខុ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ដល់​តម្រេក​។​ ​បេ​។​ ​ផោដ្ឋព្វៈ​ទាំងឡាយ​ ​ដែល​ ​គប្បី​ដឹង​ច្បាស់​ដោយ​កាយ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ដល់​តម្រេក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាមគុណ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​សុខ​សោមនស្ស​ឯណា​ ​ដែល​កើតឡើង​ ​ព្រោះ​អាស្រ័យ​កាមគុណ​ ​ទាំង​ ​៥​ ​នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សុខ​ប្រកបដោយ​អាមិស​ ​។​
 [​៩៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សេចក្តី​សុខ​មិន​ប្រកបដោយ​អាមិស​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​ ​អកុសលធម៌​ទាំងឡាយ​ ​ហើយ​ចូលកាន់​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្ក​ ​ប្រកបដោយ​ ​វិចារ​ ​មានតែ​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​វិវេក​ ​សម្រេចសម្រាន្ត​នៅ​។​ ​បេ​។​ ​ព្រោះ​ប្រាសចាក​បីតិ​ផង​ ​ប្រកបដោយ​ឧបេក្ខា​ផង​ ​មានស្មារតី​ ​មាន​សេចក្តី​ដឹងខ្លួន​ផង​
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 636850767574578768
ទៅកាន់ទំព័រ៖