ព្រះត្រៃបិដក ភាគ ៣៦

​សោយ​ ​សេចក្តី​សុខ​ ​ដោយ​នាមកាយ​ផង​ ​ព្រះ​អរិយៈ​ទាំងឡាយ​ ​តែង​សរសើរ​ ​នូវ​បុគ្គល​ដែល​បាន​ ​នូវ​តតិយជ្ឈាន​នោះ​ថា​ ​បុគ្គល​នេះ​ ​ប្រកបដោយ​ឧបេក្ខា​ ​មានស្មារតី​ ​មានគុណ​ធម៌​ ​ជា​គ្រឿង​នៅ​សប្បាយ​ ​ព្រោះ​តតិយជ្ឈាន​ឯណា​ ​បាន​ចូលកាន់​តតិយជ្ឈាន​នោះ​ ​សម្រេច​ ​សម្រាន្ត​នៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សុខ​មិន​ប្រកបដោយ​អាមិស​។​
 [​៩៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សុខ​ប្រាសចាក​អាមិស​ ​ដ៏​លើស​ជាង​សុខ​ ​ដែល​មិន​ប្រកបដោយ​អាមិស​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​សុខ​ ​សោមនស្ស​ឯណា​ ​ដែល​កើតឡើង​ ​ដល់​ខីណាសវ​ភិក្ខុ​ ​ជា​អ្នក​ពិចារណា​ឃើញ​នូវ​ចិត្ត​ ​ដែល​ផុត​ស្រឡះ​ ​ចាក​រាគៈ​ហើយ​ ​ជា​អ្នក​ពិចារណា​ឃើញ​នូវ​ចិត្ត​ ​ដែល​ផុត​ស្រឡះ​ ​ចាក​ទោសៈ​ហើយ​ ​ជា​អ្នក​ពិចារណា​ឃើញ​នូវ​ចិត្ត​ ​ដែល​ផុត​ស្រឡះ​ចាក​មោហៈ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សេចក្តី​សុខ​ប្រាសចាក​អាមិស​ដ៏​លើស​ជាង​សេចក្តី​សុខ​ ​ដែល​មិន​ប្រកបដោយ​អាមិស​។​
ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 636850767802921829
ទៅកាន់ទំព័រ៖