ព្រះត្រៃបិដក ភាគ ៣៦

 ​[​៩៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ឧបេក្ខា​ប្រកបដោយ​អាមិស​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គឺ​កាមគុណ​ ​ទាំង​ ​៥​ ​នេះឯង​។​ ​កាមគុណ​ ​៥​ ​តើ​ដូចម្តេច​។​ ​គឺ​រូប​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ច្បាស់​ ​ដោយ​ចក្ខុ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ដល់​តម្រេក​។​ ​បេ​។​ ​ផោដ្ឋព្វៈ​ទាំងឡាយ​ ​ដែល​ ​គប្បី​ដឹង​ច្បាស់​ដោយ​កាយ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ដល់​តម្រេក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាមគុណ​ ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបេក្ខា​ឯណា​ ​ដែល​កើតឡើង​ ​ព្រោះ​អាស្រ័យ​ ​នូវ​កាមគុណ​ ​ទាំង​ ​៥​ ​នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ឧបេក្ខា​ប្រកបដោយ​អាមិស​។​
 [​៩៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ឧបេក្ខា​មិន​ប្រកបដោយ​អាមិស​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ព្រោះ​លះបង់​ ​នូវ​សេចក្តី​សុខ​ផង​ ​ព្រោះ​លះបង់​ ​នូវ​សេចក្តី​ទុក្ខ​ផង​ ​ព្រោះ​រលត់​ទៅ​ ​នៃ​សោមនស្ស​ ​និង​ទោមនស្ស​ ​ក្នុង​កាលមុន​ផង​ ​បាន​ចូលកាន់​ចតុត្ថជ្ឈាន​ ​ជា​ធម្មជាតិ​មិន​ទុក្ខ​មិនសុខ​ ​មានសតិ​ដ៏​បរិសុទ្ធ​ ​ដោយ​ឧបេក្ខា​ ​សម្រេចសម្រាន្ត​នៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ឧបេក្ខា​មិន​ប្រកបដោយ​អាមិស​ ​។​
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 636850768076797494
ទៅកាន់ទំព័រ៖