ព្រះត្រៃបិដក ភាគ ៣៦

 [​៩៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ឧបេក្ខា​ប្រាសចាក​អាមិស​ ​ដ៏​លើស​ជាង​ឧបេក្ខា​ ​ដែល​មិន​ប្រកបដោយ​អាមិស​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបេក្ខា​ឯណា​ ​ដែល​កើតឡើង​ដល់​ខីណាសវ​ភិក្ខុ​ ​ជា​អ្នក​ពិចារណា​ឃើញ​នូវ​ចិត្ត​ ​ដែល​ផុត​ស្រឡះ​ចាក​ ​រាគៈ​ហើយ​ ​ជា​អ្នក​ពិចារណា​ឃើញ​នូវ​ចិត្ត​ ​ដែល​ផុត​ស្រឡះ​ ​ចាក​ទោសៈ​ហើយ​ ​ជា​អ្នក​ពិចារណា​ឃើញ​នូវ​ចិត្ត​ ​ដែល​ផុត​ស្រឡះ​ចាក​មោហៈ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​ហៅថា​ ​ឧបេក្ខា​ប្រាសចាក​អាមិស​ ​ដ៏​លើស​ជាង​ឧបេក្ខា​ ​ដែល​មិន​ប្រកបដោយ​អាមិស​ ​។​
 ​[​៩៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​វិមោក្ខ​ប្រកបដោយ​អាមិស​ ​តើ​ដូចម្តេច​។​ ​វិមោក្ខ​ប្រកបដោយ​រូប​ ​ឈ្មោះថា​ ​វិមោក្ខ​ប្រកបដោយ​អាមិស​ ​វិមោក្ខ​ប្រកបដោយ​អរូប​ ​ឈ្មោះថា​ ​វិមោក្ខ​មិន​ប្រកបដោយ​អាមិស​ ​។​
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 636850768308120725
ទៅកាន់ទំព័រ៖