ព្រះត្រៃបិដក ភាគ ៣៦
[៩៩] ម្នាលភិក្ខុទាំងឡាយ វិមោក្ខប្រាសចាកអាមិស ដ៏លើសជាងវិមោក្ខ ដែលមិនប្រកបដោយអាមិស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ វិមោក្ខឯណា ដែលកើតឡើងដល់ខីណាសវភិក្ខុ ជាអ្នកពិចារណាឃើញនូវចិត្ត ដែលផុតស្រឡះចាករាគៈ ជាអ្នកពិចារណាឃើញនូវចិត្ត ដែលផុតស្រឡះ ចាកទោសៈ ជាអ្នកពិចារណាឃើញនូវ ចិត្ត ដែលផុតស្រឡះចាកមោហៈ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិមោក្ខប្រាសចាកអាមិស ដ៏លើសជាងវិមោក្ខ ដែលមិនប្រកបដោយអាមិស ។ ចប់ សូត្រ ទី១១។
ចប់ អដ្ឋសតបរិយាយវគ្គទី ៣។
ឧទ្ទាននៃអដ្ឋសតបរិយាយវគ្គនោះគឺ
ពោលអំពីសិវកបរិព្វាជក ១ អំពីព្រះអង្គ ទ្រង់សំដែងធម្មបរិយាយ មានមួយរយប្រាំបី ១ អំពីភិក្ខុមួយរូប ទូលសួរព្រះអង្គ ១ អំពីកាលមុន ដែលព្រះអង្គត្រាស់ដឹង ១ អំពីញាណកើតឡើង ដល់ព្រះអង្គ១ អំពីសម្ពហុលភិក្ខុ ១ អំពីសមណព្រាហ្មណ៍ មាន ៣ លើក អំពីវេទនាសុទ្ធ ១ អំពីបីតិ ប្រកបដោយអាមិស និងប្រាសចាកអាមិស ១។
ចប់ វេទនាសំយុត្ត។
ID: 636850768671621516
ទៅកាន់ទំព័រ៖