ព្រះត្រៃបិដក ភាគ ៣៦
មាតុគ្គាមសំយុត្ត
បេយ្យាលវគ្គ
[១០០] ម្នាលភិក្ខុទាំងឡាយ មាតុគ្រាមប្រកបដោយអង្គ ៥ មិនជាទីពេញចិត្ត របស់បុរសដោយពិត។ អង្គ ៥ គឺអ្វីខ្លះ។ គឺមាតុគ្រាមមិនបានរូប ១ មិនមានភោគៈ ១ មិនមានសីលាចារ ១ ជាអ្នកខ្ជិលច្រអូស ១ មិនមានកូនជាទីញុំាងវង្សត្រកូល នៃបុរសនោះ ឲ្យតម្កល់នៅ ១។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយអង្គ ៥ នេះឯង មិនជាទីពេញចិត្ត របស់បុរសដោយពិត ។
[១០១] ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយអង្គ ៥ ជាទីពេញចិត្ត របស់បុរស ដោយពិត។ អង្គ ៥ គឺអ្វីខ្លះ។ គឺមាតុគ្រាមបានរូប ១ មានភោគៈ ១ ជាអ្នកមានសីលាចារ ១ ជាអ្នកវាងវៃ មិនខ្ជិលច្រអូស ១ មានកូនជាទីញុំាងវង្សត្រកូល របស់បុរសនោះ ឲ្យតម្កល់នៅ១។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយអង្គ ៥ នេះឯង ជាទីពេញចិត្ត របស់បុរស ដោយពិត ។ ចប់ សូត្រ ទី ១ ។
ID: 636850768969178535
ទៅកាន់ទំព័រ៖