ព្រះត្រៃបិដក ភាគ ៣៦
[១០២] ម្នាលភិក្ខុទាំងឡាយ បុរសប្រកបដោយអង្គ ៥ មិនជាទីពេញចិត្ត របស់មាតុគ្រាម ដោយពិត។ អង្គ ៥ គឺអ្វីខ្លះ។ គឺបុរសមិនបានរូប ១ មិនមានភោគៈ ១ មិនមានសីលាចារ ១ ខ្ជិលច្រអូស ១ មិនមានកូនជាទីញុំាងវង្សត្រកូល នៃបុរសនោះ ឲ្យតម្កល់នៅ ១។ ម្នាលភិក្ខុទាំងឡាយ បុរសប្រកបដោយអង្គ ៥ នេះឯង មិនជាទីពេញចិត្ត របស់មាតុគ្រាម ដោយពិត ។
[១០៣] ម្នាលភិក្ខុទាំងឡាយ បុរសប្រកបដោយអង្គ ៥ ជាទីពេញចិត្ត របស់មាតុគ្រាមដោយពិត។ អង្គ ៥ គឺអ្វីខ្លះ។ គឺបុរសបានរូប ១ មានភោគៈ ១ មានសីលាចារ ១ ជាអ្នកវាងវៃ មិនខ្ជិលច្រអូស ១ មានកូនជាទីញុំាងវង្សត្រកូល នៃបុរសនោះ ឲ្យតម្កល់នៅ ១។ ម្នាលភិក្ខុទាំងឡាយ បុរសប្រកបដោយអង្គ ៥ នេះឯង ជាទីពេញចិត្ត របស់មាតុគ្រាម ដោយពិត។ ចប់ សូត្រ ទី ២ ។
ID: 636850769195531482
ទៅកាន់ទំព័រ៖