ព្រះត្រៃបិដក ភាគ ៣៦

 ​[​១០៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ទុក្ខ​ដោយឡែក​ ​របស់​មាតុគ្រាម​នេះ​ ​មាន​ ​៥​ ​យ៉ាង​ ​ដែល​មាតុគ្រាម​ ​តែង​ទទួលរង​ផ្សេង​ ​អំពី​បុរស​។​ ​ទុក្ខ​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាតុគ្រាម​ ​ក្នុង​លោក​នេះ​ ​នៅក្មេង​ ​ទៅកាន់​ត្រកូល​ប្តី​ ​ប្រាសចាក​ញាតិ​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ទុក្ខ​ដោយឡែក​ ​ទី​ ​១​ ​របស់​មាតុគ្រាម​ ​ដែល​មាតុគ្រាម​ ​ទទួលរង​ផ្សេង​ ​អំពី​បុរស​ទាំងឡាយ​។​
 ​[​១០៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​មាតុគ្រាម​មាន​រដូវ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សេចក្តី​ទុក្ខ​ដោយឡែក​ ​ទី​ ​២​ ​របស់​មាតុគ្រាម​ ​ដែល​មាតុគ្រាម​ ​ទទួលរង​ផ្សេង​ ​អំពី​បុរស​ទាំងឡាយ​ ​។​
 [​១០៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​មាតុគ្រាម​ ​មានគភ៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សេចក្តី​ទុក្ខ​ដោយឡែក​ ​ទី៣​ ​របស់​មាតុគ្រាម​ ​ដែល​មាតុគ្រាម​ ​ទទួលរង​ផ្សេង​ ​អំពី​បុរស​ទាំងឡាយ​។​
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 636850769462246737
ទៅកាន់ទំព័រ៖