ព្រះត្រៃបិដក ភាគ ៣៦

 ​[​១០៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​មាតុគ្រាម​ ​សម្រាលកូន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សេចក្តី​ទុក្ខ​ដោយឡែក​ ​ទី​ ​៤​ ​របស់​មាតុគ្រាម​ ​ដែល​មាតុគ្រាម​ ​ទទួលរង​ផ្សេង​ ​អំពី​បុរស​ទាំងឡាយ​។​
 ​[​១០៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​មាតុគ្រាម​ ​ចូល​ទៅ​បម្រើ​បុរស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ហៅថា​ ​សេចក្តី​ទុក្ខ​ដោយឡែក​ ​ទី​ ​៥​ ​របស់​មាតុគ្រាម​ ​ដែល​មាតុគ្រាម​ ​ទទួលរង​ផ្សេង​ ​អំពី​បុរស​ទាំងឡាយ​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ហៅថា​ ​សេចក្តី​ទុក្ខ​ដោយឡែក​ ​៥​ ​យ៉ាង​ ​របស់​មាតុគ្រាម​ ​ដែល​មាតុគ្រាម​ ​ទទួលរង​ផ្សេង​ ​អំពី​បុរស​ទាំងឡាយ​។​ ​ចប់​ ​សូត្រ​ ​ទី៣​។​
 ​[​១០៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាតុគ្រាម​ ​ប្រកបដោយ​ធម៌​ ​៣​ ​យ៉ាង​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ច្រើនតែ​ទៅ​កើត​ក្នុង​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​នរក​។​ ​ធម៌​ ​៣​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គឺ​មាតុគ្រាម​ ​ក្នុង​លោក​នេះ​ ​មានចិត្ត​ត្រូវ​មន្ទិល​ ​គឺ​សេចក្តី​កំណាញ់​ ​គ្រប
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 636850769742172748
ទៅកាន់ទំព័រ៖