ព្រះត្រៃបិដក ភាគ ៣៦
សង្កត់ ក្នុងបុព្វណ្ហសម័យ គ្រប់គ្រងផ្ទះ ១ មានចិត្តត្រូវសេចក្តីច្រណែន គ្របសង្កត់ ក្នុងមជ្ឈន្តិកសម័យ
(១) គ្រប់គ្រងផ្ទះ ១ មានចិត្តត្រូវកាមរាគ គ្របសង្កត់ ក្នុងសាយណ្ហសម័យ គ្រប់គ្រងផ្ទះ ១។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយ ធម៌ ៣ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយស្លាប់ទៅ ច្រើនតែទៅកើត ក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក។ ចប់ សូត្រ ទី ៤ ។
[១១០] គ្រានោះ ព្រះអនុរុទ្ធដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ ។ បេ។ លុះព្រះអនុរុទ្ធដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឃើញដោយទិព្វចក្ខុ ដ៏បរិសុទ្ធ កន្លងបង់ចក្ខុ របស់មនុស្សធម្មតា នូវមាតុគ្រាម ក្នុងលោកនេះ កាលបែកធ្លាយរាងកាយ ស្លាប់ទៅ ទៅកើតក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក។ បពិត្រព្រះអង្គដ៏ចំរើន មាតុគ្រាម ប្រកបដោយធម៌ ប៉ុន្មានយ៉ាង លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើត ក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក។
(១) អដ្ឋកថា ថា មាតុគ្រាម តែដល់វេលាថ្ងៃត្រង់ហើយ ច្រើនមានសេចក្តីក្រោធ គ្របសង្កត់ ហើយរករឿងឈ្លោះទាស់ទែងនឹងគេ បើរករឿងឈ្លោះ ក្នុងផ្ទះខ្លួនមិនបានទេ ក៏ដើរទៅរករឿងឈ្លោះនឹងអ្នកផ្ទះជិតខាង ពុំនោះសោត គយគន់រកហេតុ ដែលប្តីឈរ ឬអង្គុយមិនត្រូវទំនង (នាំឲ្យកើតចិត្តប្រច័ណ្ឌក្តី)។
ID: 636850770068941438
ទៅកាន់ទំព័រ៖