ព្រះត្រៃបិដក ភាគ ៣៦
[១១១] ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើត ក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺ (មាតុគ្រាម) មិនមានសទ្ធា ១ មិនមានសេចក្តីខ្មាសបាប ១ មិនមានសេចក្តីខ្លាចបាប ១ ច្រើនក្រោធ ១ មិនមានបញ្ញា ១។ ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើត ក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក។ ចប់ សូត្រ ទី ៥។
[១១២] ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើត ក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក។ ប្រកបដោយ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺ (មាតុគ្រាម) មិនមានសទ្ធា ១ មិនមានសេចក្តីខ្មាសបាប ១ មិនមានសេចក្តីខ្លាចបាប ១ មានគំនុំគុំគួន ១ មិនមានបញ្ញា ១។ ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើត ក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក។ ចប់ សូត្រ ទី ៦។
ID: 636850770305154948
ទៅកាន់ទំព័រ៖