ព្រះត្រៃបិដក ភាគ ៣៦

 ​[​១១៣​]​ ​ម្នាល​អនុ​រុទ្ធ​ ​មាតុគ្រាម​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​លុះ​បែកធ្លាយ​ ​រាងកាយ​ស្លាប់​ទៅ​ ​តែង​ទៅ​កើត​ ​ក្នុង​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​នរក​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ ​(​មាតុគ្រាម​)​ ​មិន​មាន​សទ្ធា​ ​១​ ​មិន​មាន​សេចក្តី​ខ្មាសបាប​ ​១​ ​មិន​មាន​សេចក្តី​ខ្លាច​បាប​ ​១​ ​មាន​សេចក្តី​ច្រណែន​ ​១​ ​មិន​មាន​បញ្ញា​ ​១​។​ ​ម្នាល​អនុ​រុទ្ធ​ ​មាតុគ្រាម​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​ទៅ​កើត​ ​ក្នុង​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​នរក​។​ ​ចប់​ ​សូត្រ​ ​ទី​ ​៧​។​ ​
 [​១១៤​]​ ​ម្នាល​អនុ​រុទ្ធ​ ​មាតុគ្រាម​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​ទៅ​កើត​ ​ក្នុង​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​នរក​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ ​(​មាតុគ្រាម​)​ ​មិន​មាន​សទ្ធា​ ​១​ ​មិន​មាន​សេចក្តី​ខ្មាសបាប​ ​១​ ​មិន​មាន​សេចក្តី​ខ្លាច​បាប​ ​១​ ​មាន​សេចក្តី​កំណាញ់​ ​១​ ​មិន​មាន​បញ្ញា​ ​១​។​ ​ម្នាល​អនុ​រុទ្ធ​ ​មាតុគ្រាម​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​លុះ​បែកធ្លាយ​រាងកាយ​។​បេ​។​ ​តែង​ទៅ​កើត​ ​ក្នុង​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​នរក​។​ ​ចប់​ ​សូត្រ​ ​ទី​ ​៨​។​
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 636850770548068842
ទៅកាន់ទំព័រ៖