ព្រះត្រៃបិដក ភាគ ៣៦
[១១៥] ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥យ៉ាង។ បេ។ តែងទៅកើតក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺ (មាតុគ្រាម) មិនមានសទ្ធា ១ មិនមានសេចក្តីខ្មាសបាប ១ មិនមានសេចក្តីខ្លាចបាប ១ ប្រព្រឹត្តក្បត់ចិត្តប្តី ១ មិនមានបញ្ញា ១។ ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង។បេ។ តែងទៅកើត។ ចប់ សូត្រ ទី៩។
[១១៦] ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង លុះបែកធ្លាយរាងកាយ។ បេ។ តែងទៅកើតក្នុងនរក។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺ (មាតុគ្រាម) មិនមានសទ្ធា ១ មិនមានសេចក្តីខ្មាសបាប ១ មិនមានសេចក្តីខ្លាចបាប ១ ទ្រុស្តសីល ១ មិនមានបញ្ញា ១។ ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយ។បេ។ តែងទៅកើតក្នុងនរក។ ចប់ សូត្រ ទី ១០។
ID: 636850770859896678
ទៅកាន់ទំព័រ៖