ព្រះត្រៃបិដក ភាគ ៣៦

 ​[​១២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​បុគ្គល​ចាក់​បុរស​ ​ដែល​មាន​ដំបៅ​ដោយ​សរ​ ​គប្បី​ ​ចាក់ទម្លុះ​ទៅតាម​ដំបៅ​នោះ​ ​ដោយ​សរ​ ​ជាគម្រប់​ពីរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តាមដែល​ពិត​ ​បុរស​នោះ​ ​តែង​សោយ​នូវ​វេទនា​ពីរ​យ៉ាង​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​កាយ​ផង​ ​ ​ប្រព្រឹត្តទៅ​ក្នុង​ ​ចិត្ត​ផង​ ​ព្រោះ​សរ​ ​មាន​ឧបមា​យ៉ាងណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ ​អ្នក​មិន​ចេះដឹង​ ​កាលបើ​ទុក្ខវេទនា​ពាល់ត្រូវ​ ​រមែង​សោយសោក​ ​លំបាក​ ​ខ្សឹកខ្សួល​ ​គក់​ទ្រូង​ ​កន្ទក់កន្ទេញ​ ​ដល់​នូវ​ការ​វង្វេង​ ​ងេងងោង​ ​បុថុជ្ជន​នោះ​ ​តែង​សោយ​នូវ​វេទនា​ទាំងពីរ​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​កាយ​ផង​ ​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ផង​ ​មាន​ឧបមេយ្យ​ ​ដូច្នោះ​ដែរ​។​ ​ឯ​បុថុជ្ជន​មាន​សេចក្តី​ចង្អៀតចង្អល់​ ​ដោយ​ទុក្ខវេទនា​នោះ​ឯង​ហើយ​ ​សេចក្តី​ចង្អៀតចង្អល់​ ​ជា​អនុស័យ​ឯណា​ ​ដោយ​ទុក្ខវេទនា​ ​សេចក្តី​ចង្អៀតចង្អល់​ ​ជា​អនុស័យ​នោះ​ ​តែង​ធ្វើ​បុគ្គល​ ​ដែល​មាន​សេចក្តី​ចង្អៀតចង្អល់​ ​ដោយ​ទុក្ខវេទនា​នោះ​ឯង​ ​ឲ្យ​ត្រាំត្រែង​នៅ​ ​បុគ្គល​នោះ​ ​កាលបើ​ទុក្ខវេទនា​ពាល់ត្រូវ​ ​ទើប​រីករាយ​ ​ចំពោះ​សេចក្តី​សុខ​ ​ក្នុង​កាម​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​បុថុជ្ជន​ ​អ្នក​មិន​ចេះដឹង​ ​ទុកជា​វៀរចាក​កាមសុខ​ចេញ​ហើយ​ ​ក៏​មិនដឹង​នូវ​ឧបាយ​ ​ជា​គ្រឿងរ​លាស់​ចេញ​ ​នូវ​ទុក្ខវេទនា​បាន​ ​កាលបើ​បុថុជ្ជន​នោះ​ ​
ថយ | ទំព័រទី ៩ | បន្ទាប់
ID: 636850414950579829
ទៅកាន់ទំព័រ៖