ព្រះត្រៃបិដក ភាគ ៣៦
[១១៧] ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង។បេ។ តែងទៅកើតក្នុងនរក។ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺ (មាតុគ្រាម) មិនមានសទ្ធា ១ មិនមានសេចក្តីខ្មាសបាប ១ មិនមានសេចក្តីខ្លាចបាប ១ មិនបានចេះដឹង ១ មិនមានបញ្ញា ១។ ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង។បេ។ តែងទៅកើតក្នុងនរក។ ចប់ សូត្រ ទី ១១។
[១១៨] ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង។បេ។ តែងទៅកើតក្នុងនរក។ ប្រកបដោយធម៌ ៥យ៉ាង គឺអ្វីខ្លះ។ គឺ (មាតុគ្រាម) មិនមានសទ្ធា ១ មិនមានសេចក្តីខ្មាសបាប១ មិនមានសេចក្តីខ្លាចបាប ១ ជាអ្នកខ្ជិលច្រអូស ១ មិនមានបញ្ញា ១។ ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយ។ បេ។ តែងទៅកើត ក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក។ ចប់ សូត្រ ទី ១២។
ID: 636850771107320830
ទៅកាន់ទំព័រ៖