ព្រះត្រៃបិដក ភាគ ៣៦
            
        
        
            
            
                
                 [១១៩] ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង លុះបែកធ្លាយរាងកាយ។ បេ។ តែងទៅកើតក្នុងនរក។ ធម៌៥យ៉ាង គឺអ្វីខ្លះ។ គឺ (មាតុគ្រាម ) មិនមានសទ្ធា ១ មិនមានសេចក្តីខ្មាសបាប ១ មិនមានសេចក្តីខ្លាចបាប ១ ភ្លេចស្មារតី ១ មិនមានបញ្ញា ១។ ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយ។បេ។ តែងទៅកើតក្នុងនរក។ ចប់ សូត្រ ទី ១៣។
  [១២០] ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង លុះបែកធ្លាយរាងកាយ។ បេ។ តែងទៅកើតក្នុងនរក។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺ (មាតុគ្រាម ) ប្រព្រឹត្តបាណាតិបាត ១ ប្រព្រឹត្តអទិន្នាទាន ១ ប្រព្រឹត្តកាមេសុមិច្ឆាចារ ១ ប្រព្រឹត្តមុសាវាទៈ ១ ប្រព្រឹត្តសុរាមេរយមជ្ជប្បមាទដ្ឋាន ១។ ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើត ក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក។ ចប់ សូត្រ ទី ១៤។
            
            
         
        
            
                ID: 636850771352494853 
                
            
            
                ទៅកាន់ទំព័រ៖