ព្រះត្រៃបិដក ភាគ ៣៦

 ​[​១២១​]​ ​គ្រានោះ​ឯង​ ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​បេ​។​ ​លុះ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បានឃើញ​ដោយ​ទិព្វចក្ខុ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​បង់​ចក្ខុ​ ​របស់​មនុស្ស​ធម្មតា​ ​នូវ​មាតុគ្រាម​ ​ក្នុង​លោក​នេះ​ ​កាល​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មាតុគ្រាម​ ​ប្រកបដោយ​ធម៌​ ​ប៉ុន្មាន​យ៉ាង​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​ទៅ​កើត​ ​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​។​ ​ម្នាល​អុរុ​ទ្ធ​ ​មាតុគ្រាម​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​ទៅ​កើត​ ​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ ​(​មាតុគ្រាម​)​ ​មាន​សទ្ធា​ ​១​ ​មាន​សេចក្តី​ខ្មាសបាប១​ ​មាន​សេចក្តី​ខ្លាច​បាប​ ​១​ ​មិន​ក្រោធ​ ​១​ ​មាន​បញ្ញា​ ​១​។​ ​ម្នាល​អនុ​រុទ្ធ​ ​មាតុគ្រាម​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​ទៅ​កើត​ ​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​។​
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 636850771538345483
ទៅកាន់ទំព័រ៖