ព្រះត្រៃបិដក ភាគ ៣៦
[១២២] ម្នាលអនុរុទ្ធ មាតុគ្រាមប្រកបដោយធម៌ ៥ យ៉ាង លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើត ក្នុងសុគតិសួគ៌ ទេវលោក។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺ (មាតុគ្រាម) មានសទ្ធា ១ មានសេចក្តីខ្មាសបាប ១ មានសេចក្តីខ្លាចបាប ១ មិនចងគំនុំ ១ មានបញ្ញា ១។ ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើត ក្នុងសុគតិសួគ៌ ទេវលោក។
[១២៣] ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាង លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើត ក្នុងសុគតិសួគ៌ ទេវលោក។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺ (មាតុគ្រាម) មានសទ្ធា ១ មានសេចក្តីខ្មាសបាប ១ មានសេចក្តីខ្លាចបាប ១ មិនមានសេចក្តីច្រណែន ១ មានបញ្ញា ១។ បេ។
[១២៤] (មាតុគ្រាម) មិនមានសេចក្តីកំណាញ់ ១ មានបញ្ញា ១។បេ។ មិនប្រព្រឹត្តក្បត់ចិត្តប្តី ១ មានបញ្ញា ១។ បេ។ មានសីល ១ មានបញ្ញា ១។ បេ។ ជា អ្នកចេះដឹងច្រើន ១ មានបញ្ញា ១។ បេ។
ID: 636850771809130971
ទៅកាន់ទំព័រ៖