ព្រះត្រៃបិដក ភាគ ៣៦

​ប្រារព្ធ​សេចក្តី​ព្យាយាម​ ​១​ ​មាន​បញ្ញា​ ​១​។​ ​បេ​។​ ​មានស្មារតី​ដំ​កល់​ខ្ជាប់​ ​១​ ​មាន​បញ្ញា​ ​១​។​ ​ម្នាល​អនុ​រុទ្ធ​ ​មាតុគ្រាម​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​ទៅ​កើត​ ​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​។​ ​(​សូត្រ​ទាំង​ ​៨​ ​នេះ​ ​ជា​សេចក្តី​សង្ខេប​)​។​បេ​។​
 [​១២៥​]​ ​ម្នាល​អនុ​រុទ្ធ​ ​មាតុគ្រាម​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​ទៅ​កើត​ ​ក្នុង​សុគតិ​ ​សួគ៌​ទេវលោក​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ ​(​មាតុគ្រាម​)​ ​ជា​អ្នក​វៀរចាក​បាណាតិបាត​ ​១​ ​វៀរចាក​អទិន្នាទាន​ ​១​ ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ១​ ​វៀរចាក​មុសា​វាទៈ​ ​១​ ​វៀរចាក​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​ន​ ​១​។​ ​ម្នាល​អនុ​រុទ្ធ​ ​មាតុគ្រាម​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ស្លាប់​ទៅ​ ​តែង​ទៅ​កើត​ ​ក្នុង​សុគតិ​ ​សួគ៌​ទេវលោក​។​

​ចប់​ ​បេយ្យាល​វគ្គ​ ​ទី​ ​១​។​

ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 636850772061065381
ទៅកាន់ទំព័រ៖