ព្រះត្រៃបិដក ភាគ ៣៦
ឧទ្ទាននៃបេយ្យាលវគ្គនោះគឺ
និយាយអំពីមាតុគ្រាមជាទីពេញចិត្ត និងមិនជាទីពេញចិត្ត របស់បុរស ២ លើក អំពីអាវេណិកទុក្ខ ១ អំពីមាតុគ្រាម ប្រកបដោយធម៌ ៣ យ៉ាង ១ អំពីព្រះអនុរុទ្ធ ១ អំពីមាតុគ្រាម ក្រោធ ១ ចងគំនុំ ១ ច្រណែន ១ កំណាញ់ ១។ អំពីមាតុគ្រាម ប្រព្រឹត្តក្បត់ចិត្តប្តី ១ ទ្រុស្តសីល ១ ជាអ្នកមិនចេះដឹង ១ មានសេចក្តីខ្ជិលច្រអូស ១ ភ្លេចស្មារតី ១ វេរា ៥ យ៉ាង ១ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ក្នុងកណ្ហបក្ខ (ចំណែកខ្មៅ) ចំពោះព្រះអនុរុទ្ធ។ អំពីមាតុគ្រាមមិនក្រោធ ១ មិនមានការចងគំនុំ ១ មិនមានសេចក្តីច្រណែន ១ មិនមានសេចក្តីកំណាញ់ ១ មិនប្រព្រឹត្តក្បត់ចិត្តប្តី ១ មានសីល ១ ជាអ្នកចេះដឹងច្រើន ១ មានសេចក្តីព្យាយាម ១ មានសតិ ១ មានសីលប្រាំ ១ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ក្នុងសុក្កបក្ខ (ចំណែកស) ចំពោះព្រះអនុរុទ្ធ។
ID: 636850772295858810
ទៅកាន់ទំព័រ៖