ព្រះត្រៃបិដក ភាគ ៣៦
មាតុគ្គាមពលវគ្គ
[១២៦] ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់មាតុគ្រាមនេះ មាន ៥យ៉ាង។ កម្លាំង ៥ យ៉ាង គឺអ្វីខ្លះ។ គឺកម្លាំងរូប ១ កម្លាំងភោគៈ ១ កម្លាំងញាតិ ១ កម្លាំងកូន ១ កម្លាំងសីល ១។ ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់មាតុគ្រាម ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយកម្លាំង ទាំង ៥ យ៉ាងនេះឯង ជាអ្នកក្លាហាន នៅគ្រប់គ្រងផ្ទះ។ ចប់ សូត្រ ទី ១ ។
[១២៧] ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់មាតុគ្រាមនេះ មាន ៥យ៉ាង។ កម្លាំង ៥ យ៉ាង គឺអ្វីខ្លះ។ គឺកម្លាំងរូប ១ កម្លាំងភោគៈ ១ កម្លាំងញាតិ ១ កម្លាំងកូន ១ កម្លាំងសីល ១។ ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់មាតុគ្រាម ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយកម្លាំង ទាំង ៥ យ៉ាងនេះឯង តែងបង្គ្របប្តី នៅគ្រប់គ្រងផ្ទះ។ ចប់ សូត្រ ទី ២ ។
ID: 636850772589325595
ទៅកាន់ទំព័រ៖