ព្រះត្រៃបិដក ភាគ ៣៦
[១២៨] ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់មាតុគ្រាមនេះ មាន ៥យ៉ាង។ កម្លាំង ៥ យ៉ាង គឺអ្វីខ្លះ។ គឺកម្លាំងរូប ១ កម្លាំងភោគៈ ១ កម្លាំងញាតិ ១ កម្លាំងកូន ១ កម្លាំងសីល ១។ ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់មាតុគ្រាម ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយកម្លាំងទាំង ៥ យ៉ាងនេះឯង តែងគ្របសង្កត់ប្តី។ ម្នាលភិក្ខុទាំងឡាយ បុរសប្រកបដោយកម្លាំងតែមួយប៉ុណ្ណោះ រមែងគ្របសង្កត់មាតុគ្រាមបាន។ កម្លាំងមួយ គឺអ្វី។ គឺកម្លាំងឥស្សរិយៈ គ្របសង្កត់មាតុគ្រាមបាន មិនបាច់ពឹងកម្លាំងរូប មិនបាច់ពឹងកម្លាំងភោគៈ មិនបាច់ពឹងកម្លាំងញាតិ មិនបាច់ពឹងកម្លាំងកូន មិនបាច់ពឹងកម្លាំងសីលឡើយ ។ ចប់ សូត្រ ទី ៣ ។
[១២៩] ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់មាតុគ្រាមនេះ មាន ៥យ៉ាង។ កម្លាំង ៥ យ៉ាង គឺអ្វីខ្លះ។ គឺកម្លាំងរូប ១ កម្លាំងភោគៈ ១ កម្លាំងញាតិ ១ កម្លាំងកូន ១ កម្លាំងសីល ១។
ID: 636850772843550136
ទៅកាន់ទំព័រ៖