ព្រះត្រៃបិដក ភាគ ៣៦
[១៣០] ម្នាលភិក្ខុទាំងឡាយ (បើ) មាតុគ្រាម ប្រកបដោយកម្លាំងរូបតែម្យ៉ាង ប៉ុណ្ណោះ មិនប្រកបដោយកម្លាំងភោគៈទេ កាលបើយ៉ាងនេះ មាតុគ្រាមនោះ ឈ្មោះថា មិនបរិបូណ៌ ដោយអង្គនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ លុះតែមាតុគ្រាម ប្រកបដោយកម្លាំងរូបផង កម្លាំងភោគៈផង កាលបើយ៉ាងនេះ ទើបមាតុគ្រាមនោះ ឈ្មោះថា បរិបូណ៌ដោយអង្គនោះបាន។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយកម្លាំងរូបផង កម្លាំងភោគៈផង ពិតមែនហើយ ប៉ុន្តែមិនប្រកបដោយកម្លាំងញាតិ កាលបើយ៉ាងនេះ មាតុគ្រាមនោះឈ្មោះថា មិនទាន់ពេញលេញ ដោយអង្គនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ លុះតែមាតុគ្រាម ប្រកបដោយកម្លាំងរូបផង ដោយកម្លាំងភោគៈផង ដោយកម្លាំងញាតិផង កាលបើយ៉ាងនេះ ទើបមាតុគ្រាមនោះ ឈ្មោះថា ពេញលេញ ដោយអង្គនោះបាន។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយកម្លាំងរូបផង កម្លាំងភោគៈផង កម្លាំងញាតិផង ពិតមែនហើយ ប៉ុន្តែមិនប្រកបដោយកម្លាំងកូន កាលបើយ៉ាងនេះ មាតុគ្រាមនោះ ឈ្មោះថា មិនពេញលេញ ដោយអង្គនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ លុះតែមាតុគ្រាម ប្រកបដោយដោយកម្លាំងរូបផង កម្លាំងភោគៈផង កម្លាំងញាតិផង កម្លាំងកូនផង កាលបើយ៉ាងនេះ
ID: 636850773047851822
ទៅកាន់ទំព័រ៖