ព្រះត្រៃបិដក ភាគ ៣៦
សុត្តន្តបិដក
សំយុត្តនិកាយ សឡាយតនវគ្គ អដ្ឋមភាគ
វេទនាសំយុត្ត
បឋមកសគាថវគ្គ
[១] ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន ៣ យ៉ាង។ វេទនា ៣ យ៉ាង តើដូចម្តេច។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាលភិក្ខុទាំងឡាយ វេទនា មាន ៣ យ៉ាងនេះឯង។
[២] ភិក្ខុជាសាវករបស់ព្រះពុទ្ធ មានចិត្តតម្កល់មាំ ( ដោយឧបចារសមាធិ និងអប្បនាសមាធិ) ជាអ្នកដឹងខ្លួន មានស្មារតី តែងដឹងច្បាស់នូវវេទនាផង នូវហេតុជាទីកើតឡើង នៃវេទនាទាំងឡាយផង។ មួយវិញទៀត វេទនាទាំងឡាយនុ៎ះ រលត់ទៅក្នុងព្រះនិព្វានឯណា ភិក្ខុតែងដឹងច្បាស់ នូវព្រះនិព្វាននោះផង នូវមគ្គ ជាដំណើរទៅកាន់ធម៌ ជាទីក្ស័យ
ID: 636850411672392328
ទៅកាន់ទំព័រ៖