ព្រះត្រៃបិដក ភាគ ៣៦

​ជម្ពុ​ខាទ​ក​សំយុត្ត​


 [​១៣៩​]​ ​សម័យមួយ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​គង់នៅ​ក្នុង​នាល​គ្រាម​ ​នា​ដែន​មគធៈ​។​ ​គ្រានោះ​ឯង​ ​បរិ​ព្វា​ជ​ក​ឈ្មោះ​ ​ជម្ពុ​ខាទ​កៈ​ ​ ​បាន​ចូល​ទៅ​រក​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​សំណេះសំណាល​ ​ជាមួយនឹង​ព្រះ​សារីបុត្ត​ ​ដ៏​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ជម្ពុ​ខាទ​ក​បរិ​ព្វា​ជ​ក​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​និយាយ​នឹង​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ ​សារីបុត្ត​ ​គេ​តែង​និយាយ​ថា​ ​និព្វាន​ ​និព្វាន​ ​ម្នាល​អាវុសោ​ ​ដូចម្តេច​ហ្ន៎​ ​ហៅថា​និព្វាន​។​ ​ព្រះ​សារីបុត្ត​តប​ថា​ ​ម្នាល​អាវុសោ​ ​សភាវៈ​ ​ដែល​ជាទី​អស់​ទៅ​ ​នៃ​រាគៈ​ ​អស់​ទៅ​នៃ​ទោសៈ​ ​អស់​ទៅ​នៃ​មោហៈ​ ​នេះ​ហៅថា​ ​និព្វាន​។​ ​ម្នាល​អាវុសោ​ ​ចុះ​មគ្គ​ ​និង​បដិបទា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​នុ៎ះ​ ​មាន​ដែរ​ឬ​។​ ​ម្នាល​អាវុសោ​ ​មគ្គ​ ​និង​បដិបទា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 636850775496811894
ទៅកាន់ទំព័រ៖