ព្រះត្រៃបិដក ភាគ ៣៦
មោគ្គល្លានសំយុត្ត
[១៥៧] សម័យមួយ ព្រះមហាមោគ្គល្លានដ៏មានអាយុ គង់នៅក្នុងវត្តជេតពន របស់អនាថបណ្ឌិតសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមហាមោគ្គល្លានដ៏មានអាយុ ហៅភិក្ខុទាំងឡាយ មកថា ម្នាលអាវុសោភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួលស្តាប់ព្រះមហាមោគ្គល្លានដ៏មានអាយុថា អាវុសោ។ ព្រះមហាមោគ្គល្លានដ៏មានអាយុ បានពោលទៅនឹងភិក្ខុទាំងនោះ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ កាលខ្ញុំសម្ងំនៅក្នុងទីស្ងាត់ ក្នុងទីឯណោះ មានសេចក្តីបរិវិតក្ក កើតឡើង ដោយចិត្ត យ៉ាងនេះថា គេតែងនិយាយថា បឋមជ្ឈាន ៗ បឋមជ្ឈាន តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ខ្ញុំមានសេចក្តីត្រិះរិះ ដូច្នេះថា ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ក៏ដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្ក និងវិចារ មានបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤ នេះហៅថា បឋមជ្ឈាន។ ម្នាលអាវុសោទាំងឡាយ ខ្ញុំស្ងាត់
ID: 636850794475717426
ទៅកាន់ទំព័រ៖