ព្រះត្រៃបិដក ភាគ ៣៦
            
        
        
            
            
                
                ចិត្តគហបតិបុច្ឆាសំយុត្ត
 [១៧៩] សម័យមួយ ភិក្ខុជាថេរៈច្រើនរូប គង់នៅក្នុងវត្តអម្ពាដកវន នាដងព្រៃ មច្ឆិកា។ សម័យនោះឯង កាលដែលភិក្ខុ ជាថេរៈច្រើនរូប ត្រឡប់មកអំពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយនៃភត្ត បានអង្គុយប្រជុំគ្នា ក្នុងរោងសម្រាប់អង្គុយ ក៏មានអន្តរា កថា នេះកើតឡើងថា ម្នាលអាវុសោទាំងឡាយ ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី សញ្ញោជនិយធម៌ក្តី
(១) មានអត្ថផ្សេងគ្នា មានព្យញ្ជនៈផ្សេងគ្នា ឬមានអត្ថដូចគ្នា
(២) ផ្សេងគ្នាតែព្យញ្ជនៈ
(៣) ។ បណ្តាភិក្ខុទាំងនោះ ភិក្ខុជាថេរៈពួកខ្លះ ដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី សញ្ញោជនិយធម៌ក្តី មានអត្ថផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផង។ ភិក្ខុជាថេរៈពួកខ្លះ ដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី សញ្ញោជនិយធម៌ក្តី មានអត្ថដូចគ្នា ផ្សេងគ្នាតែព្យញ្ជនៈ។
(១) ធម៌ជាហេតុនៃសញ្ញោជនៈ។ (២) រូបសេចក្តី។ (៣) ជាឈ្មោះ ឬតួអក្សរ។
             
            
         
        
            
                ID: 636850808253935495 
                
            
            
                ទៅកាន់ទំព័រ៖