ព្រះត្រៃបិដក ភាគ ៣៦
            
        
        
            
            
                
                គាមណិសំយុត្ត
 [២២៨] គ្រានោះ គាមណី
(១) ឈ្មោះ ចណ្ឌ
(២) ចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះចណ្ឌគាមណី អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យគេរាប់បុគ្គលពួកមួយ ក្នុងលោកនេះថា ជាអ្នកកាច អ្នកកាច បពិត្រព្រះអង្គដ៏ចំរើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យគេរាប់បុគ្គលពួកមួយ ក្នុងលោកនេះថា ជាអ្នកស្លូត អ្នកស្លូត។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលគាមណី បុគ្គលពួកមួយ ក្នុងលោកនេះ មិនទាន់លះបង់រាគៈ ព្រោះតែមិនទាន់លះបង់រាគៈ បានជាពួកជនដទៃ រមែងធ្វើបុគ្គលនោះ ឲ្យក្រោធបាន កាលបើពួកជនដទៃ ធ្វើឲ្យក្រោធហើយ ក៏រមែងធ្វើសេចក្តីក្រោធ ឲ្យប្រាកដឡើង បុគ្គលនោះ ទើបរាប់ថា ជាអ្នកកាច។ បុគ្គលដែលមិនទាន់លះបង់ទោសៈ ព្រោះតែមិនទាន់លះបង់ទោសៈ បានជាពួកជនដទៃ រមែងធ្វើឲ្យក្រោធបាន កាលបើពួកជនដទៃ ធ្វើឲ្យក្រោធហើយ ក៏រមែងធ្វើសេចក្តីក្រោធ ឲ្យប្រាកដឡើង 
(១) អ្នកធំក្នុងស្រុក។ (២) ជាមនុស្សកាច។
             
            
         
        
            
                ID: 636850847233414993 
                
            
            
                ទៅកាន់ទំព័រ៖