ព្រះត្រៃបិដក ភាគ ៣៦

មាតុគ្គាម​សំយុត្ត​
​បេយ្យាល​វគ្គ​


 ​[​១០០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាតុគ្រាម​ប្រកបដោយ​អង្គ​ ​៥​ ​មិនជា​ទី​ពេញចិត្ត​ ​របស់​បុរស​ដោយពិត​។​ ​អង្គ​ ​៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​មាតុគ្រាម​មិនបាន​រូប​ ​១​ ​មិន​មាន​ភោគៈ​ ​១​ ​មិន​មាន​សីលាចារ​ ​១​ ​ជា​អ្នក​ខ្ជិលច្រអូស​ ​១​ ​មិន​មានកូន​ជា​ទី​ញុំាង​វង្សត្រកូល​ ​នៃ​បុរស​នោះ​ ​ឲ្យ​តម្កល់​នៅ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាតុគ្រាម​ ​ប្រកបដោយ​អង្គ​ ​៥​ ​នេះឯង​ ​មិនជា​ទី​ពេញចិត្ត​ ​របស់​បុរស​ដោយពិត​ ​។​
 [​១០១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាតុគ្រាម​ ​ប្រកបដោយ​អង្គ​ ​៥​ ​ជាទី​ពេញចិត្ត​ ​របស់​បុរស​ ​ដោយពិត​។​ ​អង្គ​ ​៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​មាតុគ្រាម​បាន​រូប​ ​១​ ​មាន​ភោគៈ​ ​១​ ​ជា​អ្នកមាន​សីលាចារ​ ​១​ ​ជា​អ្នក​វាងវៃ​ ​មិន​ខ្ជិលច្រអូស​ ​១​ ​មានកូន​ជា​ទី​ញុំាង​វង្សត្រកូល​ ​របស់​បុរស​នោះ​ ​ឲ្យ​តម្កល់​នៅ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាតុគ្រាម​ ​ប្រកបដោយ​អង្គ​ ​៥​ ​នេះឯង​ ​ជាទី​ពេញចិត្ត​ ​របស់​បុរស​ ​ដោយពិត​ ​។​ ​ ​ចប់​ ​សូត្រ​ ​ទី​ ​១​ ​។​
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 636850768969178535
ទៅកាន់ទំព័រ៖