ព្រះត្រៃបិដក ភាគ ៣៧

 ​[​១៤​]​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​តថាគត​ ​អាច​នឹង​បញ្ញត្ត​បាន​ ​ហើយក៏​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​ពាក្យ​ថា​ ​ព្រហ្ម​យាន​ ​ដូច្នេះ​ក្តី​ ​ធម្ម​យាន​ ​ដូច្នេះ​ក្តី​ ​ថា​ ​អនុត្តរ​សង្គាម​វិជ័យ​ ​(​ការ​ឈ្នះ​សង្គ្រាម​ ​ដ៏​ប្រសើរ​ក្រៃលែង​)​ ​ដូច្នេះ​ក្តី​ ​នេះ​ជា​ឈ្មោះ​ ​នៃ​មគ្គ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ​ ​៨​ ​នេះឯង​។​ ​
 [​១៥​]​ ​ម្នាល​អានន្ទ​ ​សម្មាទិដ្ឋិ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​មានការ​កំចាត់​បង់​ ​នូវ​រាគៈ​ ​ជាទីបំផុត​ ​មានការ​កំចាត់​បង់​ ​នូវ​ទោសៈ​ជាទីបំផុត​ ​មានការ​កំចាត់​បង់​ ​នូវ​មោហៈ​ជាទីបំផុត​។​ ​
 [​១៦​]​ ​ម្នាល​អានន្ទ​ ​សម្មាសង្កប្បៈ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​មានការ​កំចាត់​បង់​ ​នូវ​រាគៈ​ជាទីបំផុត​ ​មានការ​កំចាត់​បង់​ ​នូវ​ទោសៈ​ជាទីបំផុត​ ​មានការ​កំចាត់​បង់​ ​នូវ​មោហៈ​ជាទីបំផុត​។​ ​
 [​១៧​]​ ​ម្នាល​អានន្ទ​ ​សម្មាវាចា​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​មានការ​កំចាត់​បង់​ ​នូវ​រាគៈ​ជាទីបំផុត​ ​មានការ​កំចាត់​បង់​ ​នូវ​ទោសៈ​ជាទីបំផុត​ ​មានការ​កំចាត់​បង់​ ​នូវ​មោហៈ​ ​ជាទីបំផុត​។​ ​
ថយ | ទំព័រទី ១០ | បន្ទាប់
ID: 636851746071385584
ទៅកាន់ទំព័រ៖