ព្រះត្រៃបិដក ភាគ ៣៧

 ​[​២២៧​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ទន្លេ​ធំៗ​ណាមួយ​។​ ​គឺ​ណាខ្លះ​។​ ​គឺ​ទន្លេ​គង្គា១​ ​យមុនា១​ ​អចិរ​វតី១​ ​សរភូ១​ ​មហី១​ ​ទន្លេ​ទាំងអស់​នោះ​ ​ជា​ធម្មជាតិ​ហូរ​ទៅកាន់​សមុទ្រ​ ​ទេរ​ទៅកាន់​សមុទ្រ​ ​ជ្រាល​ទៅកាន់​សមុទ្រ​ ​ដូចម្តេច​មិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាល​ចំរើន​ ​នូវ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​កាល​ធ្វើ​ ​នូវ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ឲ្យ​ច្រើនឡើង​ ​រមែង​បង្អោន​ ​ទៅ​រក​ព្រះនិព្វាន​ ​សសៀរ​ទៅ​រក​ព្រះនិព្វាន​ ​ជម្រាល​ទៅ​រក​ព្រះនិព្វាន​ ​ក៏​ដូច្នោះឯង​។​ ​
 [​២២៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​កាល​ចំរើន​ ​នូវ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​កាល​ធ្វើ​ ​នូវ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ឲ្យ​ច្រើនឡើង​
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 636852102229626671
ទៅកាន់ទំព័រ៖