ព្រះត្រៃបិដក ភាគ ៣៧
[១៨] ម្នាលអានន្ទ សម្មាកម្មន្តៈ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានការកំចាត់បង់ នូវរាគៈ ជាទីបំផុត មានការកំចាត់បង់ នូវទោសៈ ជាទីបំផុត
មានការកំចាត់បង់ នូវមោហៈជាទីបំផុត។
[១៩] ម្នាលអានន្ទ សម្មាអាជីវៈ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត។
[២០] ម្នាលអានន្ទ សម្មាវាយាមៈ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈ ជាទីបំផុត។
[២១] ម្នាលអានន្ទ សម្មាសតិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈ ជាទីបំផុត មានការកំចាត់បង់ នូវមោហៈ ជាទីបំផុត។
[២២] ម្នាលអានន្ទ សម្មាសមាធិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈ ជាទីបំផុត មានការកំចាត់បង់ នូវមោហៈ ជាទីបំផុត។
ID: 636851746452637391
ទៅកាន់ទំព័រ៖